Lionel Messi មិនទាន់រកគ្រាប់បាល់បានសម្រាប់ Paris Saint-Germain នៅឡើយទេ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានរកឃើញកន្លែងរស់នៅក្នុងរដ្ឋធានីរបស់បដោយមានរបាយការណ៍ថាគាត់នឹងជួលផ្ទះមួយក្នុងតម្លៃ ២ ម៉ឺនអឺរ៉ូ។
Messi បានចាកចេញពី Barcelona បន្ទាប់ពីអាជីពដ៏យូរនៅកាតាឡាន់ ហើយមិនដែលធ្លាប់ផ្លាស់ប្តូរក្លឹបនោះទេ។ RMC Sport បានរាយការណ៍ថាកីឡាកររូបនេះ និងក្រុមគ្រួសាររបស់គាត់បានរកឃើញផ្ទះមួយ ដែលអាចរស់នៅបាន ហើយដោយវាស្ថិតនៅក្នុងតំបន់ដែលមានលក្ខណៈពិសេសបំផុតគឺ Neuilly-Sur-Seine ។
តារាឆ្នើមអាហ្សង់ទីនរូបនេះ ក៏មានអ្នកជិតខាងរបស់គាត់គឺ Angel Di Maria និង Leandro Paredes ហើយគាត់នឹងត្រូវបង់ប្រាក់ ២ ម៉ឺនក្នុងមួយខែ ដើម្បីជួលអចលនទ្រព្យនេះ៕