នាយ ចឹ​ម ប្រាប់​មូលហេតុ​ឈប់​លេង​កំប្លែង ហើយ​មក​ច្រៀង​វិញ

0

ភ្នំពេញ​៖ នាយ ចឹ​ម ដែល​ជា​តារាចម្រៀង​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ​ន ដែល​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​យុវវ័យ​។ ដូច​យើង​ដឹង​ថា មុន​ដំបូង​លោក ចូល​វិស័យ​សី​ល្បៈ​ដោយ​លេង​កំប្លែង ក្រោយមក​ក៏​បាន​ចាប់​អាជីព​ជា​តារាចម្រៀង​ម្តង​។

ស្រាប់តែ​ថ្មី​ៗ នាយ ចឹ​ម ក៏​បាន​ត្រូវ លោក អ៊ឹម ជីវ៉ា ធ្វើ​បទ​សម្ភា​ហ៍ ដោយ​បាន​សួរ​អំពី​មូលហេតុ​អំពី​ការ​ឈប់​លេង កំប្លែង​។ ក្នុង​នោះ​នាយ​ចឹ​ម បាន​បញ្ជាក់​ថា ការ​ឈប់​លេង​កំប្លែង ដោយសារ​លោក​ពេញកំលោះ ហើយនឹង​រឿង​ដោះ​អាវ គូស​មុខមាត់​ចាប់ផ្តើម​លែង​ហ៊ាន​ដោះ ព្រោះ​អៀន​ៗ៕