ក្តៅ​ៗ បិទ​តូប​មួយ​នៅ​ផ្សារ​អូរ​ឫស្សី​ បន្ទាប់​ពី​អ្នកលក់​វិជ្ជមាន​កូ​វី​ដ​១៩ ប្រភេទ Delta

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ប្រភព​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ចំពោះ​តូប​លក់​ក្រណាត់​លេខ​១៤,១៥,១៦(​ខ​.០២) ក្នុង​ផ្សារ​អូរ​ឫស្សី មាន​អ្នកជំងឺ​ជា​អាជីវករ នៅ​ទីតាំង​ខាងលើ ដោយ​បាន​ចេញ​រោគ​សញ្ញា​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០២១ នឹង​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta នៅ​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០២១​។

ដូច្នេះ​ទីតាំង​ដែល​វិជ្ជមាន និង​តូប​ក្បែរ​ៗ​នោះ​ត្រូវ​បាន​បិទ​។ អាស្រ័យ​ហេតុនេះ​បងប្អូន​ដែល​បាន​ចូល​ទីតាំង​ក្នុងអំឡុងពេល​ខាងលើ សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់​ខ្លួន​។ ករណី​ចេញ​រោគ​សញ្ញា​សង្ស័យ​កូ​វី​ដ​-១៩ សូម​អញ្ជើញ​ទៅ​ធ្វើតេស្ត​សំណាក​នៅ​តាម​ទីតាំង​ដែល​ជិត​បំផុត​៕