Barca សម្រេច​នាំ​យក​ខ្សែបម្រើ​ឆ្នើម​វ័យក្មេង​ម្នាក់ ពី​ក្លិប​មួយ​នៅ​តួ​ក​គី

0

ក្លិប Barcelona បាន​ប្រកាស​ជា​ផ្លូវការ នូវ​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​វ័យ ១៧ ឆ្នាំ Emre Demir ដែល​នឹង​ចូលរួម​ជាមួយ​ក្រុម Barcelona B នៅ​រដូវ​កាល​ក្រោយ​ពី​ក្លិប Kayserispor ក្នុង​២​លាន​អ៊ឺ​រ៉ូ ដែល​មាន​កិច្ចសន្យា​រហូត​ដល់​ឆ្នាំ ២០២៧​។

ខ្សែបម្រើ​យុវជន​តួ​ក​គី វ័យ ១៧​ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត Super Lig របស់​ទួ​រ​គី​នៅ​អាយុ ១៥ ឆ្នាំ​ហើយ​បាន​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ក្មេង​ជាងគេ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត​៕