ក្លឹប Bayern Munich គឺជាក្លឹបចុងក្រោយ ដែលបានចុះបញ្ជីការចាប់អារម្មណ៍លើកីឡាករ Antonio Rudiger របស់ក្រុមតោខៀវ Chelsea ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ចូលរួមជាមួយ Paris Saint-Germain និង Real Madrid តាមដានកិច្ចសន្យារកីឡាករ Rudiger នៅកីឡដ្ឋាន Stamford Bridge ខណៈដែល ខ្សែការពារអាល្លឺម៉ង់ វ័យ ២៨ឆ្នាំរូបនេះ នៅមិនទាន់ចុះហត្ថលេខបន្តកុងត្រាជាមួយ Chelsea ហើយកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងផុតកំណត់នៅរដូវក្តៅក្រោយ។
ទោះជាយ៉ាងណា Bayern បានទាក់ទងជាមួយភ្នាក់ងារ និងបងប្រុសរបស់គាត់ឈ្មោះ Sahr Senesie ប៉ុន្តែវាគ្រាន់ជាតំណាក់កាលដំបូងប៉ុណ្ណោះ៕