តំណែង​គ្រូបង្វឹក​របស់ Barca កាន់តែ​ឡើង​កម្ដៅ ក្រោយ​មិន​អាច​យក​បី​ពិន្ទុ​ពី Cadiz (មានវីដេអូ)

0

ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​បញ្ចប់​លទ្ធផល​ក្នុង​ការ​ប្រកួត​ត្រឹម​ស្មើគ្នា ០-០ ជាមួយ​ក្រុម Cadiz ក្នុង​ការ​ប្រកួត La Liga កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ស្រប​ពេល​អ្នកចាត់ការ Ronald Koeman កាន់តែ​ប្រឈម​នឹង​បាត់បង់​តំណែង​។

ខ្សែបម្រើ Frenkie de Jong ទទួល​បាន​កាត​ក្រហម នៅ​នាទី​ទី​៦៥ ដែល​ធ្វើ​ឱ្យ Barcelona នៅ​សល់​គ្នា​តែ​១០​នាក់​លើ​ទីលាន ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Koeman ពិបាក​រកបាន​បី​ពិន្ទុ​ពី​ការ​ប្រកួត ដ៏​តានតឹង​មួយ​នេះ​។

បច្ចុប្បន្ន Barcelona ទទួល​បាន​ជ័យជម្នះ​តែ​២​លើក​ប៉ុណ្ណោះ ក្នុង​ចំណោម​៥​ប្រកួត​ក្នុង​លី​គ ដែល​ធ្វើ​ឱ្យ​តំណែង​របស់​លោក Koeman ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល ខណៈ​បច្ចុប្បន្ន​ពួក​គេ​ឈរ​នៅ​លេខ​៧​ក្នុង​តារាង និង​មាន​គម្លាត​៧​ពិន្ទុ ពី​ក្រុម​កំពូល​តារាង Real Madrid ប៉ុន្ដែ Barca នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ទៀត​។

គួរ​បញ្ជាក់​ថា សម្ពាធ​របស់​លោក Koeman កាន់តែ​កើនឡើង បន្ទាប់​ពី​ចាប់ផ្ដើម​រដូវ​កាល​មក ដោយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ស្មើ​៣​ប្រកួត និង​បរាជ័យ ០-៣ ក្រោម​ថ្វី​ជើង Bayern Munich សម្រាប់​ការ​ប្រកួត​បើក​ឆាក​នៅ UEFA Champions League៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=v6Aaz_AT5VM