Manchester United បាន​ធ្លាក់​ចេញពី​ការ​ប្រកួត League Cup (​មាន​វី​ដេ​អូ​)

0

ផ្លូវ​ឆ្ពោះទៅ​រក​ពានរង្វាន់​ដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៧ បាន​បញ្ចប់​ទៅ​ហើយ​សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United ខណៈ​ដែល​ក្រុម​របស់​លោក Ole Gunnar Solskjær ត្រូវ​បាន​ទម្លាក់​ចេញពី​ការ​ប្រកួត League Cup ក្នុង​ជុំ​ទី ៣ ដោយ​ក្រុម West Ham កាលពី​ថ្ងៃ​ពុធ​។

ក្រុម​របស់​លោក David Moyes បាន​ទទួល​ជ័យជម្នះ ១-០ បន្ទាប់​ពី​បាន​វាយបក​ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Ryan Fredericks ដែល​នេះ​ជា​ជ័យ​ជំនះ​លើក​ដំបូង​នៅ Old Trafford ពោល​គឺ ៧ ឆ្នាំ​បន្ទាប់​ពី United បណ្តេញ​គាត់​ចេញ​។

សូម​ជម្រាប​ថា នៅ​ជុំ​ទី ៤ ក្រុម West Ham នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Manchester City៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

https://www.youtube.com/watch?v=I5dc7RdFjSw