លោក Mauricio Pochettino នៅតែមិនទាន់ភ្លក្សរសជាតិបរាជ័យក្នុងក្របខ័ណ្ឌ Ligue 1 នៅរដូវកាលនេះ បន្ទាប់ពីកីឡាករ Achraf Hakimi បានជួយក្រុមទទួលជ័យជម្នះ ២-១ នាចុងម៉ោងទល់នឹង Metz កាលពីថ្ងៃពុធយប់មិញនេះ។
ចាប់ផ្ដើមការប្រកួត PSG បាននាំមុខ ១គ្រាប់ ក្រោយមកក្រុម Metz បានតាមស្មើតាមរយៈកីឡាករ Boubakar Kouyate នៅមុនពេលពាក់កណ្តាលតង់។
ក្រុម PSG បានមានប្រៀបនៅដើមតង់ទី ២ ក្រោយពេលដែលកីឡាករ Dylan Bronn ត្រូវបានពិន័យកាតក្រហម ដោយធ្វើឱ្យម្ចាស់ផ្ទះមានគ្នាត្រឹមតែ ១០ នាក់។
ទោះជាយ៉ាងណា Hakimi បានបន្ថែមដោយរកគ្រាប់បាល់ទី ២ របស់គាត់នានាទីពី ៩៥ក្នុងម៉ោងបន្ថែម៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=23OFaDvGzNc