អតីតកីឡាករ Barcelona និងបច្ចុប្បន្នកីឡាករ Juventus កីឡាករ Arthur Melo បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងទូរីន នៅព្រឹកថ្ងៃពុធនេះ។
យ៉ាងណាមិញ ខ្សែបម្រើប្រេស៊ីលវ័យ ២៥ឆ្នាំរូបនេះ មិនមានរបួសក្នុងហេតុការណ៍នេះទេ បើទោះបីជារថយន្ត Ferrari របស់គាត់រងការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយ។
ទោះជាយ៉ាងណា ព័ត៌មាននេះត្រូវបានចែករំលែកដោយអ្នកសារព័ត៌មាន Alvaro von Richetti ដែលបានបន្ថែមថា Arthur មិនមានកំហុសនៅក្នុងឧបទ្ទវហេតុនេះទេ ដែលបានកើតឡើងនៅពេលដែលគាត់កំពុងធ្វើដំណើរទៅពិនិត្យសុខភាពជាទៀងទាត់នៅ J-Medical បន្ទាប់ពីការវះកាត់ថ្មីៗនេះ៕