ពោធិ៍សាត់៖ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងនគរបាលប៉ុស្តិ៍បានចុះចាប់ជនសង្ស័យម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈក្មេងស្រីអនិតិជនបានសម្រេចច្រើនលើក។
បានតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ អាយុ ៤១ឆ្នាំ ជាអ្នកដើរលក់ខោអាវ មានទីលំនៅ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុត្រឹមតែ ១៣ឆ្នាំ ប៉ុណ្ណោះ។ បន្ទាប់ពីជនរងគ្រោះឆ្លើយបំភ្លឺរួចហើយ សមត្ថកិច្ចបានចុះចាប់ជនសង្ស័យខាងលើ រួមទាំងម៉ូតូ១គ្រឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕