បេក្ខភាព ៥​រូប ត្រៀម​ជំនួស​តំណែង​លោក Koeman នៅ Barca

0

ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​ត្រៀម​បញ្ជី​ឈ្មោះ​បេក្ខភាព​គ្រូបង្វឹក​ចំនួន ៥ រូប ដើម្បី​ត្រៀម​ជំនួស​គ្រូបង្វឹក​បច្ចុប្បន្ន​លោក Ronald Koeman ប្រសិនបើ​បុរស​សញ្ជាតិ ហូល្ល​ង់ រូប​នេះ ត្រូវ​បណ្តេញ​ចេញពី​តំណែង ខណៈ​ឥឡូវនេះ​ក្លិប​យក្ស​នៅ​តំបន់​កា​តា​ឡាន់ កំពុង​តែ​ជួប​ស្ថានភាព​ដុនដាប​ខ្លាំង​មែនទែន​។

តួយ៉ាង​កាលពី​ថ្ងៃ អាទិត្យ កន្លង​ទៅ Barca ទើបតែ​ទទួលលទ្ធផល​ស្មើគ្នា​ជាមួយ Granada ១-១ និង​ចាញ់ Bayern Munich ៣-០ ហើយ​តាម​រយៈ​លទ្ធផល​បែប​នេះ កាន់តែ​ធ្វើ​កៅអី​របស់​លោក Koeman ឡើងក​ម្តៅ​ខ្លាំង​, ជា​ពិសេស អ្នកគាំទ្រ​ក៏​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ផង​ដែរ ក្រោយ​ពេល​គ្រូបង្វឹក​រូប​នេះ​ចូល​ចិត្ត​ឱ្យ​កីឡាករ​លេង​បាល់​ហោះ ដែល​មិនមែន​ជា​ប្រពៃណី​របស់​ក្លិប​យក្ស អេ​ស្ប៉ា​ញ នោះ​ទេ​។

យោង​តាម​របាយការណ៍​របស់ Gerard Romero បានឱ្យ​ដឹង​ថា បច្ចុប្បន្ន Barca បាន​សម្លឹង​ឃើញ​បេក្ខភាព​គ្រូបង្វឹក​ថ្មី​រួចរាល់​ហើយ​, ហើយ​គ្រូបង្វឹក​ដែល​មាន​ភាគរយ​ខ្ពស់​ជាងគេ​មាន​ដូច​ជា​លោក Xavi, Andrea Pirlo, Antonio Conte, Phillip Cocu និង មួយ​រួប​ទៀត​គឺ​លោក Joachim Low៕