បរទេស៖ សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup ២០២០ ដែលនឹងត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ខាងមុននេះ។ ហើយសម្រាប់ការបែកចែកពូល ក៏ត្រូវបានធ្វើរួចរាល់ផងដែរសម្រាប់ពានរង្វាន់មួយនេះ។
ដោយក្នុងនោះក្រុមជម្រើសជាតិកម្ពុជា គឺស្ថិតនៅក្នុងពូល B ដែលមានក្រុមវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងឡាវ។ សម្រាប់ម្ចាស់ផ្ទះការប្រកួតនេះ នៅមិនទាន់សម្រេចនៅឡើយទេ ដោយខាងអ្នករៀបចំកម្មវិធី នឹងធ្វើការបញ្ជាក់នៅសប្តាហ៍ក្រោយ។
មុននឹងការប្រកួតឈានចូលមកដល់ គ្រូជម្រើសជាតិម៉ាឡេស៊ី លោក Tan Cheng Hoe បានបញ្ជាក់ថា “ក្រុមវៀតណាម គឺគួរអោយចាប់អារម្មណ៍ជាងគេនៅក្នុងពូល B។ ប៉ុន្តែពួកយើងមិនផ្តោតតែលើក្រុមនេះតែមួយប៉ុណ្ណោះនោះទេ។ ក្រុមឥណ្ឌូនេស៊ី គឺជាគូរប្រជែងចាស់ជាមួយយើង ខណៈក្រុមកម្ពុជាវិញ សម្បូរទៅដោយកីឡាករមានទេពកោសល្យ”៕
ប្រភព៖ ESPN