Mino Raiola៖ ខ្សែបម្រើ​បារាំង​រូប​នេះ ​នឹង​ត្រឡប់​ទៅ​ទ្រនំ​ចាស់​វិញ

0

លោក Mino Raiola អ្នកតំណាង​របស់​កី​ឡករ Paul Pogba បាន​អះអាង​ថា អតិថិជន​របស់​គាត់ អាច​ត្រលប់​ទៅ Juventus វិញ​នៅ​រដូវក្តៅ​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា កិច្ចសន្យា​របស់ Pogba ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United គ្រោង​នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ ហើយ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ មិន​ទាន់​យល់ព្រម​លើ​លក្ខខណ្ឌ​ថ្មី​នៅឡើយ​ទេ​។

ភ្នាក់ងារ​របស់​គាត់​បាន​និយាយ​ថា “​គាត់​អាច​ត្រលប់​ទៅ Juve វិញ ព្រោះ​រូបគេ​លែង​មាន​អារម្មណ៍​សប្បាយ​ចិត្តនឹង​នៅ Old Trafford ទៀត​ហើយ​”​។

កីឡាករ​អន្តរជាតិ​បារាំង​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​ការ​ចាប់ផ្តើម​យុទ្ធនាការ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន ៧ គ្រាប់​ក្នុង​ការ​ប្រកួត​លី​ក ៤ លើក​ដំបូង​របស់ Man United ៕