Elliott នឹង​ត្រូវ​សម្រាក​រយៈពេល​យូរ ក្រោយ​រង​របួស​កជើង​យ៉ាងធ្ងន់ធ្ងរ (មានវីដេអូ)

0

ក្រុម​ហង្ស​ក្រហម Liverpool បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​ទទួល​ជ័យជម្នះ​ក្រៅ​ដី​ដ៏​សំខាន់ លើ​ក្រុម Leeds ក្នុង​លទ្ធផល ៣-០ បន្ទាប់​ពី​ការ​ចាប់ផ្តើម​មិន​ស្គាល់​ចាញ់​របស់​លោក Jurgen Klopp ក្នុង​ក្រប​ខណ្ឌ Premier League នា​រដូវ​កាល​ថ្មី​នេះ​។

Harvey Elliott បាន​គេ​សែង​ចេញពី​ទីលាន​ភ្លាម​ៗ បន្ទាប់​ពី​បាន​រង​របួស​កជើង​យ៉ាងធ្ងន់ធ្ងរ ក្នុង​ការ​ប្រកួត​យ៉ាង​លំបាក​នៅ​ពាក់កណ្តាល​តង់​ទី ២ កាលពី​យប់មិញ​។

ខ្សែបម្រើ​ស្លាប​វ័យ ១៨​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​ទទួល​ការ​វះកាត់​នៅ​ថ្ងៃ​ខាង​មុខ​នេះ ហើយ​ក្លឹ​ប​នឹង​ផ្តល់​ជូន​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម អំពី​របួស​គេ​នៅ​ពេល​បន្ទាប់​៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=2qrsVcT95tI