Romelu Lukaku បានប្តេជ្ញាថា នឹងលែងលេង Slide ជង្គង់របស់គាត់ទៀតហើយ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea រូបនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរអំឡុងពេលក្រុមតោខៀវយកឈ្នះក្រុម Aston Villa កាលពីថ្ងៃសៅរ៍។
កីឡាករសញ្ជាតិប៊ែលហ្ស៊ិកវ័យ ២៨ ឆ្នាំរូបនេះ បានបន្តការចាប់ផ្តើមដ៏អស្ចារ្យរបស់ខ្លួនជាលើកទី ២ របស់គេ នៅឯកីឡដ្ឋាន Stamford Bridge ដោយធ្វើឱ្យក្រុមរបស់លោក Thomas Tuchel កាន់តែអស្ចារ្យក្នុងការប្រកួតនៃក្របខ័ណ្ឌ Premier League ។
Lukaku បានប្រារព្ធភាពរីករាយសម្រាប់គ្រាប់បាល់ទី ១ របស់គេដោយរត់ Slide ជង្គង់លើស្មៅ ត្រូវបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជង្គង់របស់គាត់ ហើយឥឡូវនេះ ខ្សែប្រយុទ្ធរូបនេះបាននិយាយថាគាត់នឹងមិនធ្វើម្តងទៀតទេ។
បញ្ជាក់ផងដែរថា ការប្រកួតបន្ទាប់ Lukaku នឹងត្រូវឈរនៅជួរមុខនៃការការពារពានរង្វាន់ក្របខ័ណ្ឌ Champions League របស់ក្លឹប ដែលនឹងត្រូវប្រកួតជាមួយក្រុម Zenit នៅថ្ងៃអង្គារនេះ៕