ពេលវេលា​លេង​របស់ Ronlado នៅ​បិសាច​ក្រហម ត្រូវ​បាន​កំណត់

0

អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​លោក Ole Gunnar Solskjaer បាន​និយាយ​ថា Cristiano Ronaldo នឹង​មិន​លេង​រាល់​ការ​ប្រកួត​ពេញ​ម៉ោង សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United ឡើយ ខណៈ​ដែល​គាត់​ព្យាយាម​គ្រប់គ្រង​នាទី របស់​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​ជា​និច្ច​។

Ronaldo បាន​ចាប់ផ្តើម​យ៉ាង​ល្អ ជាមួយនឹង​ការ​ប្រកួត​តទល់​ជាមួយ​ក្រុម Newcastle ក្នុង​ការ​បង្ហាញខ្លួន​ជា​លើក​ទី ២ របស់​គាត់​សម្រាប់​ក្លឹ​ប​ដោយ​បង្ហាញ​ថា វា​អាច​ជា​ការ​លំបាក​សម្រាប់​លោក Solskjaer ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​ចូល​លេង​គេ​។

ប៉ុន្តែ គ្រូបង្វឹក​ន័​រ​វែ​ស​វ័យ ៤៨​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ដែរ​ថា នឹង​មានការ​ប្រកួត​ដែល Ronaldo នឹង​ត្រូវ​រំលង​មួយ​ចំនួន ខណៈ​ដែល​គាត់​កំពុង​សម្លឹង​មើល ដើម្បី​រក្សា​កម្លាំង​កីឡាករ​វ័យ ៣៦ ឆ្នាំ​រូប​នេះ ដើម្បី​សម្រេច​គោ​ដៅ​ធំ​របស់​ក្លិប​៕