កីឡាករ Kylian Mbappe ត្រូវបានគេព្រមានថា រូបគេនឹងបាត់បង់ឱកាសក្នុងការរកគ្រាប់បាល់ បានតិចជាងមុននៅពេលដែល Lionel Messi បានមកដល់ Parc des Princes។
ខ្សែប្រយុទ្ធបារាំងវ័យ ២២ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១៣៥ គ្រាប់ តាមរយៈការបង្ហាញខ្លួន ១៧៥ លើក ប៉ុន្តែរូបគេកំពុងឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេហើយ។
ជាមួយគ្នានោះ ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យ Messi ក៏កំពុងសម្លឹងរកមើលកេរ្តិ៍ឈ្មោះរបស់គាត់ បន្ទាប់ពីចាកចេញពីបាសេឡូណាទៅកាន់ទឹកដីបារាំង ដោយខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញភាពលេចធ្លោនៅក្នុងបរិយាកាសថ្មី ដូចដែលគាត់បានធ្វើនៅឯកីឡដ្ឋាន Camp Nou អញ្ចឹងដែរ។
យ៉ាងណាមិញ វីរបុរសរបស់ក្រុម PSG កីឡាករ Pauleta ដែលបានស៊ុតបញ្ចូលទី ១០៩ គ្រាប់ សម្រាប់ក្លឹបក្នុងពេលលេងរបស់គាត់ បានប្រាប់គេហទំព័រផ្លូវការរបស់លីគកំពូលបារាំងថា សម្រាប់ Messi និង Mbappe គួរតែត្រូវទទួលយកការពិត។
លោក Pauleta បាននិយាយថា“ ប្រសិនបើ Paris Saint-Germain បានឈ្នះពានរង្វាន់ Champions League ចាប់តាំងពីការមកដល់របស់ Neymar និង Kylian ពិតណាស់អ្នករាល់គ្នានឹងនិយាយថា ពួកគេជាដៃគូដ៏ល្អឥតខ្ចោះ ប៉ុន្តែពួកគេនៅតែមិនបានឈ្នះវាដដែល”៕