អង់គ្លេស Report ទៅ FA បន្ទាប់​ពី​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូ​ឡូញ (មានវីដេអូ)

0

ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស Harry Kane បាន​បញ្ជាក់​ថា ក្រុម​អង់គ្លេស​បាន​រាយការណ៍​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង Harry Maguire និង Kamil Glik របស់​ប៉ូ​ឡូញ ទៅ​កាន់​សមាគម​កីឡាបាល់ទាត់ (FA) បន្ទាប់​ពី​ការ​ប្រកួត​ស្មើ​ក្នុង​ជម្រុះ World Cup កាលពី​ថ្ងៃ​ពុធ​។

ក្រុម​តោ​កំណាច​អង់គ្លេស បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា​មួយ​ពិន្ទុ​ម្នាក់ ខណៈ​ដែល​ពួក​គេ​បាន​បញ្ចប់​ក្នុង​លទ្ធផល ១-១ នៅ Warsaw​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​អ្នកនាំពាក្យ​របស់ FA បាន​បញ្ជាក់​ថា​ឧប្បត្តិ​ហេតុនេះ កំពុង​ត្រូវ​បាន​ត្រួតពិនិត្យ​មើល​ដោយ​បញ្ជាក់​ថា FIFA កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​វិភាគ​របាយការណ៍​។

ទោះជា​យ៉ាងណា ថ្វីបើ​អង់គ្លេស​មិន​ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​ក៏​ដោយ ក៏​អង់គ្លេស​នៅ​តែ​រក្សា​បាន​ជំ​ហ៊ាន​យ៉ាង​ល្អ​ដើម្បី​ឈាន​ដល់ កា​តា​ឆ្នាំ ២០២២ ។

គួរ​ជម្រាប​ថា ក្រុម​តោ​កំណាច​មាន ៤ ពិន្ទុ​ដាច់​ក្រុម​អាល់​បា​នី ដែល​ឈរ​នៅ​លេខ ២ ក្នុង​ពូ​ល ហើយ​អាច​មាន​សិទ្ធិ​លេង​ពីរ​ប្រកួត​ទៀត​នៅ​ខែតុលា ប្រសិនបើ​ពួក​គេ​ឈ្នះ​ទាំង​ពីរ​ប្រកួត​ទល់​នឹង​អាន់​ឌូ​រ៉ា ពួក​គេ​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត​៕

សូមទស្សនាវីដេអូខាងក្រោម៖