ប៉ូ​លី​ស​ប្រេ​ស៊ី​លបើក​ការ​ស៊ើបអង្កេត​លើ​កីឡាករ​អា​ហ្ស​ង់​ទី​ន ៤​រូប​មក​ពី​ក្របខ័ណ្ឌ Premier League

0

ប៉ូ​លី​ស​ប្រេ​ស៊ី​ល បាន​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ថា កីឡាករ​អា​ហ្ស​ង់​ទី​ន ៤ នាក់​បាន​បំពាន​គោលការណ៍​ណែនាំ​របស់​កូ​វី​ដ​-១៩ ដែល​នាំ​ឱ្យ​មានការ​ផ្អាក ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ជាមួយ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​កូ​រិ​ន​ថូ​ស ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​ការ​ចាប់ផ្តើម​ការ​ប្រកួត​បាន​មួយ​នាទី នៅ​ពេល​ដែល​អាជ្ញាធរ​សុខាភិបាល​ប្រេ​ស៊ី​ល បាន​ព្យាយាម​ស្តីបន្ទោស​លើ​កីឡាករ Emi Martinez, Emiliano Buendia, Giovani Lo Celso និង Sergio Romero ។

គួរ​បញ្ជាក់​ថា នៅ​ក្រោម​ច្បាប់​ជាតិ​ប្រេ​ស៊ី​ល អ្នកដំណើរ​បរទេស មក​ពី​ចក្រភព​អង់គ្លេស​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​សិន នៅ​មុន​ពេល​ពួក​គេ​មក​ដល់​ប្រទេស​។

មន្ត្រី​ជឿជាក់​ថា​អត្ត​ព​លិ​ក​ទាំង ៤ នាក់​ខាងលើ​នេះ ដែល​ពាក់ព័ន្ធ​ផ្តល់​ព័ត៌មាន​មិន​ពិត ដើម្បី​ចៀសវាង​ការ ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ហើយ​ដូច្នេះ​អាច​មាន​ពិរុទ្ធ​ពី​បទឧក្រិដ្ឋ​នៃ​ការ​ផ្តល់​ព័ត៌មាន​ខុស​៕