Christensen បញ្ជាក់​ពី​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​តោ​ខៀវ

0

Andreas Christensen បាន​បង្ហើប​ថា ពេលវេលា​របស់​គាត់​នៅ Chelsea អាច​ត្រូវ​បាន​ពន្យារពេល​នៅ​រដូវក្តៅ​ឆ្នាំ ២០២២ ដោយ​ខ្សែការពារ​ដា​ណឺ​ម៉ាក​រូប​នេះ មាន​សុទិដ្ឋិនិយម​ថា ស្ថានភាព​កិច្ចសន្យា​របស់​គាត់​“ ល្អ​ប្រសើរ​ធម្មតា​ទេ​” ។

ខ្សែការពារ​វ័យ ២៥ ឆ្នាំ​រូប​នេះ នឹង​ក្លាយជា​កីឡាករ​ឥត​ថ្លៃ​ខ្លួន នៅ​រដូវក្តៅ​ក្រោយ នៅ​ពេល​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​ផុតកំណត់​។

ទោះ​យ៉ាងណា Christensen បាន​បង្ហាញ​ថា​រូបគេ​ពេញចិត្ត​នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Thomas Tuchel ហើយ​ការ​ពិភាក្សា​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ទាក់ទង​នឹង​លក្ខខណ្ឌ​ថ្មី​ផង​ដែរ​។

Christensen បាន​បង្ហាញខ្លួន​ចំនួន ១៩ លើក​សម្រាប់​ក្រុម​តោ​ខៀវ ជា​កីឡាករ​បម្រុង ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League លើ​ក្រុម Manchester City និង​បាន​ចូលរួម​ជួយ​ក្រុម​តោ​ខៀវ ដោយ​បាន​ឈ្នះ​ពានរង្វាន់ UEFA Super Cup ទល់​នឹង Villarreal នៅ​រដូវ​កាល​នេះ​៕