​ខ្សែបម្រើ​ម្នាក់របស់ Liverpool កំពុង​ជាប់​គាំង​នៅ​ស្រុក​កំណើត​

0

ក្រុម​ហង្ស​ក្រហម Liverpool កំពុង​ទាក់ទង​ឥត​ឈប់​ឈរ​ ជាមួយ​កីឡាករ Naby Keita បន្ទាប់​ពី​ខ្សែបម្រើ​អន្តរជាតិ​ហ្គី​ណេ​រូប​នេះ ត្រូវ​បាន​ជាប់​នៅ​ក្នុង​ស្ថានភាព​នយោបាយ ដែល​មានការ​ប្រែប្រួល​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា មានការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ រំលាយ​រដ្ឋាភិបាល​នៅ​ស្រុក​កំណើត​របស់​គេ​។

គួរ​ជម្រាប​ថា ភាព​ចលាចល​នៅ​ប្រទេស​ហ្គី​ណេ បាន​នាំ​ឲ្យ​ការ​ប្រកួត​ជម្រុះ World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ​នេះ ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​ការ​កំណត់​ផង​ដែរ​។

យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា តំបន់​ព្រំប្រទល់​ប្រទេស​ហ្កី​ណេ​ទាំងអស់​ត្រូវ​បាន​បិទ និង​មិន​ទាន់​ត្រូវ​បាន​កំណត់​ថា នៅ​ពេល​ណា​ដែល Keita នឹង​អាច​ត្រលប់​មក Anfield វិញ​នោះ​ទេ​៕