Griezmann លះបង់​ដើម្បី Atletico Madrid

0

តាម​ប្រភព​ព័ត៌មានរបស់ Goal អាច​បញ្ជាក់​ថា Antoine Griezmann បាន​កាត់​បន្ថយ​ប្រាក់​ឈ្នួល ៤០ ភាគរយ ដើម្បី​ចូលរួម​ជាមួយ Atletico Madrid ពី​ក្រុម Barcelona វិញ​។

Griezmann បាន​បញ្ចប់​ពី​ការ​វិល​ត្រឡប់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទៅ​កាន់ Atletico នៅ​ថ្ងៃ​ផុតកំណត់ ដោយ Barca បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ រយៈពេល​មួយ​រដូវ​កាល​ដំបូង​។

គួរ​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​បារាំង​វ័យ ៣០​ឆ្នាំ​រូប​នេះ គឺជា​កីឡាករ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ជា​ច្រើន​នាក់​ ដែល​បាន​ចាក​ចេញពី​ទឹកដី Camp Nou នៅ​រដូវក្តៅ​នេះ ខណៈ​ដែល Barca បាន​ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ ​ទៅ​លើ​ប្រាក់​ពលកម្ម​របស់​ពួក​គេ​៕