ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាបក្រុមជម្រើសជាតិស្ត្រីអាមេរិកវ័យ ៣៣ ឆ្នាំ (USWNT) Tobin Heath។
ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកពីរសម័យកាល និងម្ចាស់មេដាយមាសអូឡាំពិករូបនេះ បានចាកចេញពីក្រុម Manchester United នៅចុងរដូវកាលមុនដោយបានរងរបួសតាំងពីខែមករា។
Heath នាងបានត្រលប់មកទីលានជាមួយ USWNT នៅរដូវក្តៅ ដោយជួយពួកគេឈ្នះមេដាយសំរឹទ្ធនៅទីក្រុងតូក្យូ ២០២០ ហើយឥឡូវនេះនឹងត្រលប់ទៅប្រទេសអង់គ្លេសវិញ សម្រាប់រដូវកាលថ្មីនៃលីគកំពូលស្ត្រី៕