Bakayoko អស់​និស្ស័យ​ជាមួយ​ក្រុម​តោ​ខៀវ Chelsea

0

Tiemoue Bakayoko គិត​ថា​ទំនាក់ទំនង​របស់​រូបគេ ជាមួយ​ក្រុម​តោ​ខៀវ Chelsea បាន​ឈាន​ដល់ទី​បញ្ចប់​ហើយ ដោយ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូប​នេះ ចង់​ជៀសវាង​ការ​វិល​ត្រឡប់​មក​កាន់​កីឡដ្ឋាន Stamford Bridge វិញ បន្ទាប់​ពី​ទទួល​បាន​កុង​ខ្ចី​ជើង​ថ្មី​លើក​ទី ២ នៅ AC Milan​។

ខ្សែបម្រើ​វ័យ ២៧ ឆ្នាំ​រូប​នេះ បាន​ចំណាយពេល​ក្នុង​យុទ្ធនាការ​ឆ្នាំ ២០១៨-១៩ នៅ​ឯ San Siro ដោយ​បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ក្នុង​រដូវ​កាល​ដំបូង​នៅ​ប្រទេស​អង់គ្លេស បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ ៤០ លាន​ផោន​របស់​គាត់​។

Bakayoko បាន​ចំណាយពេល​ជាមួយ Monaco និង Napoli ដោយ​បាន​បង្ហាញខ្លួន​ចំនួន ៤៣ លើក​សម្រាប់​ក្លឹ​ប ហើយ​ឥឡូវនេះ​រូបគេ​បាន​ត្រលប់​មក​អ៊ី​តា​លី​វិញ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល ២ ឆ្នាំ​ដែល​រួម​បញ្ចូល​ជម្រើស​ទិញ​ផ្តាច់​ផង​ដែរ​៕