Allegri បង្ហាញ​អារម្មណ៍​ខឹងសម្បា​ជាមួយ Juventus

0

គ្រូបង្វឹក​ក្រុម​សេះបង្កង់ Juventus លោក Massimiliano Allegri ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ខឹងសម្បា​យ៉ាង​ខ្លាំង បន្ទាប់​ពី​ក្លឹ​ប​សេះបង្កង់​បាន​អនុញ្ញាត​ឱ្យ Cristiano Ronaldo ចូលរួម​ជាមួយ​អតីត​ក្លឹ​ប Manchester United កាលពី​ស​ប្តា​ហ៍​មុន​។

តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ បាន​ចាក​ចេញពី​ក្លឹ​ប Juventus ក្រោយ​ចំណាយ​រយៈពេល ៣ ឆ្នាំ និង​បាន​ចុះហត្ថលេខា​ជាមួយ​បិសាច​ក្រហម កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​ក្នុង​កិច្ចព្រមព្រៀង​តម្លៃ ១៩,៤ លាន​ផោន​។

ប៉ុន្តែ​ឥឡូវនេះ​លោក Allegri បាន​ខឹងសម្បារ​យ៉ាង​ខ្លាំង ខណៈ​ដែល​គាត់​បាន​កំណត់​ភារកិច្ច​សម្រាប់​គោលដៅ​របស់ Ronaldo ដែល​ជា​កិច្ចព្រមព្រៀង​មួយ​រវាង​លោក និង​ក្លិប ចំពោះ​ការ​ទទួលយក​សំណើរ​សុំ​ចូល​ក្លឹ​ប​វិញ​។

គ្រូបង្វឹក​វ័យ ៥៤ ឆ្នាំ​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្រុម​អ៊ី​តា​លី​ឡើង​វិញ​នៅ​រដូវក្តៅ​នេះ ដោយ​ជំនួស​លោក Andrea Pirlo បន្ទាប់​ពី​ការ​ខកចិត្ត​កាលពី​រដូវ​កាល​មុន​។

យ៉ាងណាមិញ Juventus បាន​នាំ​យក Moise Kean របស់​ក្រុម Everton ដើម្បី​បំពេញ​ចន្លោះ​ដែល​នៅ​សល់​ដោយ Ronaldo ។ ហើយ​ពួក​គេ​ក៏​បាន​ចុះហត្ថលេខា​ជាមួយ Manuel Locatelli ពី Sassuolo នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ក្រុម​ឈាន​ដល់​កម្រិត​ដែល​រំពឹង​ទុក​នោះ​ឡើយ ខណៈ​ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៤ កាលពី​រដូវ​កាល​មុន​៕