កីឡាករ Miralem Pjanic បានចោទប្រកាន់គ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman ថាមិនមានការគោរព បន្ទាប់ពីខ្សែបម្រើរូបនេះចាកចេញពីក្លឹបកាតាឡាន ដើម្បីទៅចូលរួមជាមួយក្រុម Besiktas ក្នុងលក្ខខណ្ឌខ្ចីជើង។
ខ្សែបម្រើអន្តរជាតិតួកគីវ័យ 31 ឆ្នាំរូបនេះ បានចំណាយពេលតែមួយរដូវកាលនៅ Barca បន្ទាប់ពីចូលរួមពី Juventus ដោយលេងបានតែ ៦ ប្រកួតប៉ុណ្ណោះ កាលពីឆ្នាំមុនដោយសាររបួស និងខ្វះទម្រង់លេង។
ក្លិប Besiktas នឹងចំណាយប្រាក់ ២,៧ លានផោនដើម្បីធានាកីឡាកររូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល ២០២១-២២៕