Harry Kane អំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំង ចំពោះក្រុមអ្នកគាំទ្រហុងគ្រី (មានវីដេអូ)

0

កីឡាករ និងអ្នកគាំទ្ររបស់ប្រទេសអង់គ្លេសបានថ្កោលទោស ការស្រែកច្រៀងប្រកាន់ពូជសាសន៍ ពីអ្នកគាំទ្រប្រទេសហុងគ្រី អំឡុងការប្រកួតជម្រុះ World Cup របស់ពួកគេកាលពីយប់មិញ ដោយប្រធានក្រុម Harry Kane អំពាវនាវឱ្យមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះទង្វើនេះ។

សូមជម្រាបថា Raheem Sterling និង Jude Bellingham បានរងនូវការស្រែកច្រៀងអត្ថន័យប្រកាន់ពូជសាសន៍ យ៉ាងធ្ងន់ធ្ងរ អំឡុងការប្រកួតខណៈពេលដែល Sterling ត្រូវបានគេគប់ដោយកំប៉ុងប្លាស្ទិច បន្ទាប់ពីការប្រកួតក្នុងលទ្ធផលឈ្នះហុងគ្រី ៤-០។

យ៉ាងណាមិញ Kane និងមិត្តរួមក្រុមផ្សេងទៀត បានថ្កោលទោសចំពោះការរំលោភបំពាននេះយ៉ាងខ្លាំង បន្ទាប់ពីការប្រកួត៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=_VnTTn91xjQ