Sadio Mané កំពុងកំណត់គោលដៅរបស់ខ្លួនក្នុងការរកឲ្យបាន ៣០គ្រាប់ សម្រាប់ក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះ ដោយខ្សែប្រយុទ្ធសេណេហ្គាល់ថា រូបគេខកចិត្តយ៉ាងខ្លាំង កាលពីរដូវកាលឆ្នាំ ២០២០-២១ ដែលសមាជិកក្រុមមានគ្នាត្រឹមតែ ១៦នាក់។
ខ្សែបម្រើស្លាបសេណេហ្គាល់វ័យ ២៩ ឆ្នាំរូបនេះ មិនមែនជាមនុស្សតែម្នាក់គត់ ដែលមើលឃើញពីការធ្លាក់ចុះ ដោយសារបញ្ហារបួសបង្កឱ្យមានការលំបាកសម្រាប់ហង្សក្រហម ប៉ុន្តែគោលបំណងរបស់គេ គឺព្យាយាមយ៉ាងណា ដើម្បីកំណត់គោលដៅថ្មីល្អបំផុតនៅឆ្នាំ ២០២១-២២។
សូមជម្រាបថា ក្រុមហង្សក្រហម Liverpool នឹងជួបតទល់នឹងក្រុម Leeds នៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ។