Man Utd បង្ហាញ​លេខ​អាវ Ronaldo ប្រើប្រាស់​ក្នុង​រដូវ​កាល​ថ្មី​ជា​ផ្លូវការ

0

ក្លិប​បិសាច​ក្រហម Manchester United ប្រកាស​ជា​ផ្លូវការ​ថា Cristiano Ronaldo នឹង​ពាក់អាវ​លេខ ៧ សម្រាប់​ការ​ត្រលប់​មក​កាន់​ទឹកដី Old Trafford ជា​ថ្មី ក្រោយ​ផ្លាស់​ចេញពី Juventus ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះ​ដូរ​រដូវក្ដៅ​នេះ ។

កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ ទទួល​បាន​ភាព​ល្បីល្បាញ​ជាមួយ​អាវ​លេខ ៧ កាលពី​ពេល​ចូលរួម​ជាមួយ Man Utd លើក​ទី ១ ប៉ុន្ដែ​មានការ​បារម្ភ​ថា ម្ចាស់​ពាន Ballon d’Or ៥ សម័យ​រូប​នេះ​មិន​អាច​ពាក់​លេខ​នេះ​សម្រាប់​រដូវ​កាល ២០២១-២២ ដោយសារ​លេខ​នេះ​ជា​របស់ Edinson Cavani ។

ទោះ​យ៉ាងណា​ក្ដី ក្រោយ​ការ​ចាកចេញ​របស់ Daniel James ទៅ​កាន់ Leeds United នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះ​ដូរ បាន​អនុញ្ញាត​ឱ្យ Cavani ប្ដូរ​ទៅ​ពាក់​លេខ ២១ ដែល​ជា​របស់​ខ្សែប្រយុទ្ធ​ស្លាប ជនជាតិ​វេ​លស៍ ខណៈ​លេខ ៧ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ Ronaldo វិញ ៕