ក្លិប Bayern Munich បានបញ្ចប់ការផ្ទេរកីឡាករ Marcel Sabitzer ដែលបានរង់ចាំជាយូរមកហើយ ដោយចុះហត្ថលេខាលើខ្សែបម្រើអូទ្រីសរូបនេះ ពីគូប្រជែង RB Leipzig របស់ក្របខ័ណ្ឌ Bundesliga ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំរហូតដល់ឆ្នាំ ២០២៥ ជាមួយនឹងអាវលេខ ១៨។
សូមជម្រាបថា Sabitzer គឺអ្នកទីបីដែលបានផ្ទេរមកពីក្រុមគោជល់ Leipzig ទៅកាន់ទីក្រុង Munich នៅរដូវក្តៅនេះ បន្ទាប់ពីអ្នកចាត់ការទូទៅ Julian Nagelsmann បានចូលរួមជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga។
ជាមួយគ្នានោះដែរ នាយកប្រតិបត្តិក្លឹប Bayern លោក Oliver Kahn បាននិយាយថា៖ “Sabitzer នាំយកអ្វីៗគ្រប់យ៉ាងមកដាក់លើតុដែលកីឡាករត្រូវការលេងឱ្យ FC Bayern ។ គាត់ក៏នឹងមិនត្រូវការពេលវេលាបន្សុតស្មារតីយូរដែរ ព្រោះគាត់ស្គាល់ច្បាស់ពីទស្សនរបស់គ្រូបង្វឹក Nagelsmann របស់យើងហើយ”៕