ក្លិប AC Milan បានចុះហត្ថលេខាជាមួយខ្សែបម្រើ Tiemoue Bakayoko ជាថ្មីក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ ឆ្នាំពីក្លិបតោខៀវ Chelsea ដែលកិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងកាតព្វកិច្ច ដើម្បីធ្វើឱ្យការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងតម្លៃប្រហែល ១៥ លានផោន (១៣ លានផោន/១៨ លានដុល្លារ) ។
ខ្សែបម្រើអន្តរជាតិបារាំងវ័យ ២៧ឆ្នាំរូបនេះ បានវិលត្រឡប់មកកាន់ទីក្រុង Milan វិញសម្រាប់ការខ្ចីជើងលើកទី ២ ដោយបានបង្ហាញខ្លួនចំនួន ៤២ លើកសម្រាប់ក្លិបអំឡុងយុទ្ធនាការឆ្នាំ ២០១៨-១៩ ។
គួរជម្រាបថា Bakayoko ក្លាយជាកីឡាករតោខៀវទី ៣ ហើយដែលផ្លាស់ទៅ AC Milan នៅរដូវកាលនេះបន្ទាប់ពី Fikayo Tomori និង Olivier Giroud បានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ កាលពីដើមរដូវក្តៅនេះ៕