Conor McGregor បង្ហាញ​ការ​គាំទ្រ​ចំពោះ Sergio Ramos និង PSG

0

Conor McGregor បាន​បង្ហាញ​ការ​គាំទ្រ​របស់​គាត់​ចំពោះ Sergio Ramos និង Paris Saint-Germain ខណៈ​ពេល​វិស្សមកាល​នៅ Beverly Hills​។ បាល់ទាត់​គឺជា​ចំណង់​ចំណូលចិត្ត​ដ៏​ធំ​បំផុត​មួយ​របស់​អ្នក​ប្រយុទ្ធ MMA ហើយ​គាត់​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Instagram ដោយ​ពាក់អាវ PSG អំឡុង​ថ្ងៃ​ឈប់​សម្រាក​របស់​គាត់ ដោយ​បាន​សរសេរ​ចំណងជើង​ថា «​នៅ​ឯ Beverly Hills គាំទ្រ​បងប្រុស​របស់ខ្ញុំ sergio ramos នៅ psg» ។

« វា​ពិតជា​ប្លែក​ណាស់​ដែល​ក្រុម​នេះ បាន​ប្រមូល​កីឡាករ​ដែល​មិន​គួរ​ឱ្យ​ជឿ​ទាំង​អស់នេះ ហើយ​វា​អាច​នឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ក្នុង​ពេល​ខាង​មុខ​នេះ​» ។

McGregor បាន​បញ្ជាក់​ថា ទោះបីជា​ប្រាក់ខែ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល Lionel Messi នឹង​ទទួល​បាន​នៅ​ប៉ា​រី​ស​ក៏​ដោយ ក៏​គាត់​មិន​គួរ​ត្រូវ​បាន​ធ្លាក់​ចេញពី​បញ្ជី​អត្ត​ព​លិ​ក​ដែល​មាន​ជាងគេ​បំផុត​របស់ Forbes ដែរ​។ McGregor បាន​និយាយ​ថា «​គាត់​ពិបាក​ប្រជែង​នៅ​ក្នុង​បញ្ជី Forbes សម្រាប់​ឆ្នាំ​នេះ ដោយ​គ្មាន​ការ​ប្រកួត​សម្រាប់​គាត់​ទៀត​នោះ​ទេ​»៕