ភ្នំពេញ៖ អ្នកគ្រូពេទ្យ វ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ជាកងទ័ពអាវស ដែលកន្លងមកបានលះបង់ ជួយពលរដ្ឋខ្មែរជាច្រើន ក្នុងអំឡុងពេលកូវីដ១៩នោះ បានទទួលមរណៈភាពហើយ ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង ១០យប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១
អ្នកគ្រូពេទ្យដែលទទួលមរណភាព ដោយសារជំងឺកូវីដ១៩រូបនេះ មានឈ្មោះ អ៊ឹម ស្រីនិ បម្រើការងារ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។
ជាមួយគ្នានេះ លោកស្រី ពេជ ច័ន្ទមុនី ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបង្ហោះសារសម្ដែង ការសោកស្តាយយ៉ាងខ្លាំង និងសូមវិញ្ញាណក្ខន្ធទ័ពអាវសររូបនេះ បានទៅកាន់សុគតិភព ។
លោកស្រីក៏បាន អរគុណចំពោះការលះបង់ របស់អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដើម្បីប្រទេសជាតិផងដែរ ៕








