កីឡាករ Kevin de Bruyne ជាខ្សែបម្រើដែលជំនាញខាងបង្កើតឱកាសមួយរូបឲ្យក្លឹប Manchester City ហើយសព្វថ្ងៃជាកីឡាករទទួលបានថ្លៃពលកម្មខ្ពស់ដាច់គេនៅ Premier League ពោល ៣៨៥ ០០០ ផោន/សប្តាហ៍។
យ៉ាងណាមិញខ្សែបម្រើប៊ែលហ្ស៊ីកវ័យ ៣០ឆ្នាំរូបនេះ ធ្លាប់លើកឡើងថាគេចង់លេងជាមួយ Ronaldo ក្នុងនាមជាមិត្តរួមក្រុមតែមួយ ហើយកន្លងទៅប៊ិះតែនឹងបានកើតឡើងទៅហើយ តែចុងក្រោយបែរជាសម្រេចការផ្ទេរទៅក្លឹប Manchester United វិញ។
De Bruyne ធ្លាប់បាននិយាយថា៖ «ខ្ញុំពិតជាចង់លេងជាមួយកីឡាករដូចជា Cristiano សម្រាប់ខ្ញុំ គាត់ជាកីឡាករពោរពេញដោយភាពច្នៃប្រឌិត គាត់តែងតែមានវត្តមាននៅកន្លែងដែលយើងចង់ឃើញគាត់លើទីលាន ហើយខ្ញុំត្រូវការមិត្តរួមក្រុមប្រភេទហ្នឹង ដែលរហ័ស លឿន ក្នុងការជ្រែកខ្លួនទៅក្នុងប្រអប់»។
កីឡាកររូបនេះបានបន្តថា៖ «នេះជួយយើងបានច្រើនណាស់ ហើយទោះខ្ញុំកាត់បាល់កម្ពស់ ៣ម៉ែត្រ ទៅឲ្យគាត់ ក៏ប្រាកដជាគាត់អាចទទួលយកវាបាន និងតែតបញ្ចប់ទីបានដែរ»៕