ក្លិប Wolverhampton Wanderers បានចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Hwang Hee-chan ពីក្លិប RB Leipzig ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់។
ខ្សែប្រយុទ្ធជនជាតិកូរ៉េខាងត្បូងរូបនេះ បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Birmingham ដោយយន្ដហោះផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីធ្វើតេស្ដសុខភាព។ ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ រកគ្រាប់បាល់បាន៣គ្រាប់ ពីការចូលរួម២៩ប្រកួតនៅ Bundesliga សម្រាប់ Leipziag បន្ទាប់ពីផ្ទេរចេញពី RB Salzburg ដែលគេធ្លាប់រកគ្រាប់បាល់បាន៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១២៦លើក។
សម្រាប់ក្រុមជម្រើសជាតិកូរ៉ខាងត្បូងវិញ គេរកគ្រាប់បាល់បាន៦គ្រាប់ ពីការចូលលេង៣៧ប្រកួត ហើយបានចូលរួមព្រឹត្តិការណ៍ World Cup 2018 ដែលធ្វើនៅប្រទេសរុស្ស៊ីផងដែរ៕