ប្រធាន​ក្លឹ​ប Dortmund បិទ​បញ្ចប់​ពាក្យ​ច​ចាម​អារាម

0

នាយក​ក្លឹ​ប Borussia Dortmund លោក Michael Zorc បាន​ជម្រះ​ពាក្យ​ច​ចាម​អារាម ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ខ្សែប្រយុទ្ធ Erling Haaland ទៅ PSG ចំ​ពេល​ដែល​មានការ​ពិភាក្សា​អំពី​ក្លឹ​ប​បារាំង​ដាក់​សំណើ ២០០ លាន​ផោន (១៧១ លាន​ផោន​/២៣៦ លាន​ដុល្លារ​) ។

ពិត​ណាស់ បច្ចុប្បន្ន​មាន​ក្លិប​កំពូល​ៗ ជា​ច្រើន​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប ត្រូវ​បាន​គេ​ផ្តល់​ការ​ចាប់អារម្មណ៍​ចំពោះ Haaland ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រួម​មាន​ក្រុម Real Madrid, Chelsea, Manchester United និង Manchester City ។ ប៉ុន្តែ PSG គឺជា​ក្លឹ​ប​ចុង​ក្រោយ​ដែល​អាច​មាន​លទ្ធភាព បើ​ទោះបីជា​ការ​ពិត​ដែល​ថា Dortmund បាន​ប្រកាស​ជា​សាធារណៈ​ថា កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ មិនមែន​សម្រាប់​លក់​នោះ​ទេ​។

ចំណែកឯ​ភាគ្គី​ខាង PSG ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​ខ្សែប្រយុទ្ធ​ថ្មី​ក្នុង​ករណី​ដែល Kylian Mbappe ចាក​ចេញពី​ក្លឹ​ប ដោយ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ បាន​បដិសេធ​ឱកាស​បន្ត​កិច្ចសន្យា​របស់​គាត់​នៅ​កីឡដ្ឋាន Parc des Princes ដែល​សុពលភាព​កុងត្រា​នឹង​ផុតកំណត់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត ពោល​គឺ​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២២៕