លទ្ធភាព​ចាកចេញ​របស់ Kounde កាន់តែ​ធ្លាក់​ចុះ

0

លទ្ធភាព​នៃ​ការ​ចាកចេញ​របស់ Jules Kounde ពី Sevilla នៅ​រដូវក្តៅ​នេះ​នឹង​កំពុង​ធ្លាក់​ចុះ ព្រោះ​ក្លឹ​ប​របស់​គាត់​បាន​បញ្ជាក់​ពី​ជំហរ​របស់​ពួក​គេ​ចំពោះ Chelsea ដោយ​តម្រូវ​ឲ្យ​តោ​ខៀវ​បង់ប្រាក់​ចំនួន ៨០លាន​អឺ​រ៉ូ បើ​មិន​ដូច្នោះ​ទេ​ក្លឹ​ប​នឹង​បន្ត​រក្សា Kounde ឲ្យ​នៅ Sevilla បន្ត​ទៀត​។

ក្រុម​តោ​ខៀវ Chelsea មិន​បាន​ធ្វើការ​ផ្តល់​ជូន​ថ្មី​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​ទេ ហើយ Sevilla ជឿជាក់​ថា​រឿង​នេះ​នឹង​នៅ​តែ​បន្ត​រហូត​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ ហើយ Kounde មាន​កិច្ចព្រមព្រៀង​ផ្ទាល់មាត់ ជាមួយ​ម្ចាស់​ជើងឯក​អឺរ៉ុប​បច្ចុប្បន្ន លើ​កិច្ចសន្យា​រហូត​ដល់​ឆ្នាំ ២០២៦ ។

បញ្ជាក់​ផង​ដែរ​ថា កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​ដែល​បាន​ធ្វើ​ដំណើរ​ទៅ Elche សម្រាប់​ការ​ប្រកួត LaLiga Santander របស់​ពួក​គេ​ទេ ហើយ​ឥឡូវនេះ​គាត់​នឹង​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង សម្រាប់​ការ​ប្រកួត​អន្តរជាតិ​៕