កីឡាករ Son Heung-Min រកគ្រាប់បាល់ជ័យជម្នះជូនក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងការប្រកួត Premier League ដោយបានយកឈ្នះ Watford ដោយលទ្ធផល ១-០ ដែលធានាជ័យជម្នះ ១០០ភាគរយសម្រាប់ការបើករដូវកាលថ្មីនេះ។
សម្រាប់លទ្ធផលនេះដែរ មានន័យថា Spurs ស្ថិតនៅក្នុងតំណែងកំពូលតារាងមាន ៩ពិន្ទុ ពី៣ប្រកួតក្នុងលីគ ហើយពួកគេជាក្រុមតែមួយគត់ ដែលមិនទាន់របូតសូម្បីមួយពិន្ទុ តាំងពីបើករដូវកាល ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Nuno Espirito Santo ខណៈ Watford មាន៣ពិន្ទុឈរនៅលេខ១២។
នៅក្នុងការប្រកួតនោះ Watford បានព្យាយាមលេងទប់យ៉ាងខ្លាំង ប៉ុន្ដែសំណាងមិនល្អដែលរបូតគ្រាប់បាល់ នៅពេលខ្សែប្រយុទ្ធមកពីសេអ៊ូលវ័យ ២៩ឆ្នាំរូបនេះ បានទាត់បាល់ពិន័យយ៉ាងល្អ ដែលធ្វើឲ្យអ្នកចាំទី Daniel Bachmann មិនអាចហក់ទៅសង្គ្រោះបាល់បាន៕
សូមទស្សនាវីដេអូខាងក្រោម៖