គ្រាន់តែកូនចុង ហូប​បាយ​ម្ហូប​មិន​ទុក​ឲ្យ​ខ្លួន ឳចុងចិត្តអប្រិយយក​ខ្សែភ្លើង​វាយ​ ជាំពេញខ្លួន

0

ភ្នំពេញ៖​ កាលពីថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០២១​ វេលា​ម៉ោង​ប្រហែល​៨យប់​ មាន​ករណី​ហិង្សា​ដោយ​ ចេតនា​លើ​អនីតិជន ​(​ឪពុកចុង​វាយ​កូនចុង​)​ ស្ថិត​នៅ​ភូមិ​អូរ​ច្រនៀង​ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឃុន​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ រង​របួស​ខ្នង​ និង​ភ្លៅ​ទាំង​សងខាង​ ផ្ទៃមុខ​ខាងស្តាំ​១​កន្លែង​។​

​ជន​ដៃដល់​ឈ្មោះ​ ខាន់​ ខា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ទីលំនៅ​ភូមិ​អូរ​ច្រនៀង​ ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ។​

ករណី​នេះ​គឺ​នៅ​មុន​កើតហេតុ​ ជន​ដៃដល់​បាន​ត្រឡប់​មក​ពី​ ធ្វើការ​រោងចក្រ​ពូ​ចិន​ ហើយ​បានឃើញ​ជន​រង​គ្រោះ​ យក​របស់របរ​ខ្លួន​លេង​ និង​ហូប​បាយ​ ម្ហូប​មិន​ទុក​ឲ្យ​ខ្លួន​ ក៏​កើតក្តី​ខឹង​យក​ខ្សែភ្លើង​ វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ ឃាត់ខ្លួន​ជន​ដៃដល់​ ចាត់ការ​តាម​ច្បាប់​ ៕