Juventus ចង់បាន​កីឡាករ Real Madrid ម្នាក់​ទៅ​ជំនួស​តំណែង Ronaldo

0

ក្រុម​សេះបង្កង់ Juventus បាន​ត្រៀម​ជិត​រួចរាល់ ក្នុង​ការ​លក់​ខ្សែប្រយុទ្ធ Cristiano Ronaldo ទៅ​ឱ្យ Manchester United នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ស្រប​ពេល​ដែល Eden Hazard របស់ Real Madrid ជា​កីឡាករ​គោលដៅ ដែល​ពួក​គេ​ចង់បាន​មក​ជំនួស ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្កា​ល់​។

តារា​ឆ្នើម​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក Hazard ស្ថិត​នៅ​កំពូល​តារាង​នៃ​បញ្ជី​កីឡាករ​ក្លិប Juventus ចង់​នាំ​យក​មក​ចូល​ក្រុម ខណៈ​អនាគត​របស់​គេ​អាច​មាន​ភាព​មិន​ច្បាស់ ប្រសិនបើ Real Madrid ទិញ​បាន Kylian Mbappe ពី Paris Saint-Germain​។

ទោះជា​យ៉ាងណា Hazard នៅ​តែ​ចង់​លេង​ឱ្យ Real Madrid ប៉ុន្ដែ​គេ​ក៏​ចង់​លេង​ឱ្យ​បាន​ទៀងទាត់​ផង​ដែរ និង​មាន​អារម្មណ៍​ថា​ខ្លួនឯង​ជា​កីឡាករ​សំខាន់​មួយ​រូប ប៉ុន្ដែ​រឿង​ទាំងនេះ​មិន​អាច​ធានា​បាន​ទេ បើសិន Mbappe ចូលរួម​ជាមួយ Real Madrid​។

Juventus កំពុង​សម្លឹង​មើល​វិធី ក្នុង​ការ​ចុះហត្ថលេខា​យក Hazard ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ប៉ុន្ដែ​ក៏​ត្រូវ​រង់ចាំ​ការ​សម្រេចចិត្ត​របស់​កីឡាករ​វ័យ ៣០​ឆ្នាំ​រូប​នេះ និង​ក្លិប​អធិរាជ​ស​ផង​ដែរ​៕