Paris Saint-Germain កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់ខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton នៅរដូវក្តៅនេះ ប្រសិនបើ Kylian Mbappe ចាកចេញពីក្លឹបនៅថ្ងៃចុងក្រោយ នៃទីផ្សារដោះដូរកីឡាករ។
ការសែត Sportsmail បានបង្ហាញថា PSG បានបដិសេធសំណើលើកទី ២ ចំនួន ១៥៤ លានផោនពី Real Madrid សម្រាប់ខ្សែប្រយុទ្ធបារាំង Mbappe ដែលចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
តែទោះជាយ៉ាងណា PSG មិនចង់បាត់បង់ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះឡើយ ប្រធានក្លឹបលោក Nasser Al-Khelaifi បានបង្ហើបថា ក្លឹបយក្សបារាំងមួយនេះ នឹងមិនផ្លាស់ប្តូរជំហររបស់ពួកគេ ចំពោះ Mbappe នោះទេ៕