ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ថា ពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo ក្នុងតម្លៃ ១៣ លានផោនពីក្លឹប Juventus។
ភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes បានផ្តល់ជូនអតីតតារាឆ្នើមរបស់បិសាចក្រហមរូបនេះ ឆ្ពោះទៅកាន់ក្រុម Man City បន្ទាប់ពីពួកគេខកខានគោលដៅកំពូលលើតារាឆ្នើម Harry Kane របស់ក្លឹបមាន់ខ្នាយមាស Spurs។
Man United បានខិតខំធ្វើការដេញថ្លៃនាំយកកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ៣៦ឆ្នាំរូបនេះ ត្រលប់ទៅ Old Trafford ជាកន្លែងដែលគាត់បានបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅចន្លោះឆ្នាំ ២០០៣-២០០៩ ។ ជាមួយទឹកប្រាក់បន្ថែមរហូតដល់ ៧ លានផោន (៨ លានផោន/៩ លានដុល្លារ)។
ទោះជាយ៉ាងណា CR7 ត្រូវបានគេដឹងថា មានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Man City បើទោះបីជា គ្រប់គ្នាយល់ថាតារាឆ្នើមរូបនេះ នឹងមិនធ្វើជាគូប្រជែងជាមួយនឹងបិសាចក្រហមឡើយ៕