ខ្សែការពារកណ្ដាលអន្តរជាតិប្រេស៊ីល Thiago Silva បានសារភាពថា ការសម្រេចចិត្តរបស់ Paris Saint-Germain ក្នុងការចុះហត្ថលេខាជាមួយ Sergio Ramos បានធ្វើឱ្យរូបគេ «ខូចចិត្តយ៉ាងខ្លាំង» បន្ទាប់ពីរូបគេមិនត្រូវបានផ្តល់ជូន នូវកិច្ចព្រមព្រៀងស្រដៀងគ្នានេះ។
អតីតប្រធានក្រុម Real Madrid កីឡាករ Ramos គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលមានទម្រង់លេងខ្ពស់នៅ Parc des Princes នៅរដូវក្តៅនេះ ខណៈដែលក្រុមនៅ Ligue 1 ព្យាយាមពង្រឹងក្តីសង្ឃឹមរបស់ពួកគេ ក្នុងការប្រកួតប្រជែងសម្រាប់ពានរង្វាន់អឺរ៉ុបប្រកបដោយជោគជ័យ។
ប៉ុន្តែ Silva ដែលកំពុងឈានចូលឆ្នាំទី ២ របស់គេនៅ Chelsea បន្ទាប់ពីការចាកចេញពីក្លឹប PSG កាលពីរដូវកាលមុន បាននិយាយថា «ខ្ញុំមិនមានបញ្ហាជាមួយនឹង Sergio ទេ ប៉ុន្តែខ្ញុំពិតជាសោកស្តាយណាស់ នៅពេលដែល PSG ផ្ដល់ឱ្យមិនដូចគ្នា»។
ខ្សែការពារកណ្តាលដ៏ឆ្នើមវ័យ ៣៦ឆ្នាំម្នាក់នេះ បានចូលរួមជាមួយក្រុមតោខៀវកំឡុងការគ្រប់គ្រងដោយ Frank Lampard ហើយក្រោយមកលោក Thomas Tuchel បានជួយក្រុមតោខៀវឲ្យលើកពានរង្វាន់ Champions League ក្រោយយកឈ្នះក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រកាលពីដើមឆ្នាំនេះ៕