Real Madrid សម្រេចចិត្ត​ដាក់​លក់ Eden Hazard

0
Real Madrid's Belgian forward Eden Hazard reacts during the UEFA Champions League round of 16 second leg football match between Manchester City and Real Madrid at the Etihad Stadium in Manchester, north west England on August 7, 2020. (Photo by PETER POWELL / POOL / AFP) (Photo by PETER POWELL/POOL/AFP via Getty Images)

ក្រុម​អធិរាជ​ស Real Madrid បាន​ដាក់​លក់​កីឡាករ Eden Hazard ខណៈ​ដែល​ពួក​គេ​ត្រៀមខ្លួន​សម្រាប់​ការ​មក​ដល់​របស់​កីឡាករ Kylian Mbappe ពី​ក្រុម Paris Saint-Germain ។

Goal បាន​រាយការណ៍​ថា​ក្លឹ​ប Blancos បាន​ដាក់​សំណើ​ដេញថ្លៃ ១៧០ លាន​ផោន (១៤៦ លាន​ផោន​/២០០ លាន​ដុល្លារ​) សម្រាប់ Mbappe បន្ទាប់​ពី​សំណើរ​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ​ដោយ PSG​។ គួរ​រំលឹក​ដែរ​ថា ខ្សែប្រយុទ្ធ​រូប​នេះ​ចង់​ចាក​ចេញពី​ក្លឹ​ប បន្ទាប់​ពី​បដិសេធ​កិច្ចសន្យា​ថ្មី​។

Goal យល់​ថា​ក្លឹ​ប​យក្ស​អេ​ស្បា​ញ​មួយ​នេះ នឹង​សម្លឹង​រក​ការ​ដោះ​លែង Hazard, Marco Asensio ឬ Rodrygo ខណៈ​ដែល Gareth Bale, Luka Jovic និង Mariano Diaz ក៏​កំពុង​រក​ការ​ផ្ទេរ​ចេញ​ឲ្យ​បាន​មុន​បិទ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ថ្ងៃ​ទី ៣១ ខែសីហា​៕