ក្រុមសេះបង្កង់ Juventus បានប្រកាសថា ខ្សែបម្រើ Aaron Ramsey នឹងអវត្តមានមួយរយៈ បន្ទាប់ពីរងរបួសសាច់ដុំភ្លៅ កំឡុងការប្រកួតទល់នឹងក្រុម Udinese កាលពីចុងសប្តាហ៍។
Ramsey បានចាប់ផ្តើមការប្រកួតបើកឆាក Serie A កាលពីថ្ងៃអាទិត្យទល់នឹងក្រុម Udinese ដោយលេងបាន ៥៩ នាទីដោយលទ្ធផលស្មើ ២-២ នៅឯកីឡដ្ឋាន Dacia Arena ។
ខ្សែបម្រើអន្ដរជាតិវេលស៍ វ័យ ៣០ឆ្នាំរូបនេះ ទំនងជាខកខានការប្រកួតជាច្រើនសប្តាហ៍ រួមនឹងការប្រកួតជម្រុះ World Cup របស់វេល នៅដើមខែកញ្ញាខាងមុខនេះផងដែរ៕