Liverpool ​សម្រេចបន្ត​កុងត្រា​ថ្មី​ លើ​ខ្សែការពារ​ម្នាក់​

0

កីឡាករ Andy Robertson បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ដែល​នឹង​រក្សា​គាត់​នៅ​ឯ​កីឡដ្ឋាន Anfield រហូត​ដល់​រដូវក្តៅ​ឆ្នាំ ២០២៦ ។

ខ្សែការពារ​ស្លាប​ឆ្វេង​ សញ្ជាតិស្កុ​ត​លេ​ន ​វ័យ ២៧ ឆ្នាំ​រូប​នេះ ដែល​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Premier League និង Champions League ដែល​បាន​បង្ហាញខ្លួន​ចំនួន ១៧៧លើក​ សម្រាប់​ក្លិប​នេះ​ នឹងបន្តជាមួយ​ក្រុម​ហង្ស​ក្រហម​រយៈពេល ៣ ឆ្នាំ​ទៀត​។

Robertson គឺជា​កីឡាករ​ចុង​ក្រោយ ​ដែល​ប្តេជ្ញា​អនាគត​រយៈពេល​វែង ​ចំពោះ​ក្រុម​របស់​លោក Jurgen Klopp ដោយ​មាន Alisson, Fabinho, Trent Alexander-Arnold និង Virgil van Dijk ទទួល​បាន​លក្ខខណ្ឌ​ថ្មី​ៗ​។

ដោយឡែក ហង្ស​ក្រហម ក៏​កំពុង​ពិភាក្សា​កិច្ចសន្យា ​ដែល​កំពុង​បន្ត​ជាមួយ​កំពូល​តារា​អេ​ហ្ស៊ី​ប Mohamed Salah ផង​ដែរ​។ ខណៈ​ដែល​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់ នឹង​ផុតកំណត់​នៅ​ឆ្នាំ ២០២៣៕