ខ្សែបម្រើ Xherdan Shaqiri របស់ក្រុមហង្សក្រហម Liverpool នឹងត្រូវចូលរួមជាមួយក្លិបបារាំង Lyon ក្នុងកិច្ចព្រមព្រៀង ៩,៥ លានផោន (១៣ លានដុល្លារ) ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។
ក្លឹបបានយល់ព្រមលើថ្លៃឈ្នួល សម្រាប់ខ្សែបម្រើស្លាបអន្តរជាតិស្វីសវ័យ ២៩ឆ្នាំរូបនេះ ខណៈដែលក្លិប នឹងមានការពិនិត្យសុខភាពនៅថ្ងៃច័ន្ទ មុនពេលបញ្ចប់ការផ្ទេរ។
លោក Jurgen Klopp បានបង្ហើបថា វាមិនទំនងថានឹងមានការបន្ថែមខ្សែបម្រើបន្ថែមទៀតទេ មុនពេលទីផ្សារដោះដូរកីឡាករបិទ ទោះយ៉ាងណាវានៅតែត្រូវរង់ចាំមើលថាតើ Liverpool សម្លឹងមើលការបន្ថែមខ្សែរប្រយុទ្ធ ឬយ៉ាងណា។ ពួកគេនៅតែបើកចំហចំពោះការផ្តល់ជូន Divock Origi ដែលមិនមានវត្តមាននៅក្នុងក្រុមពេលប្រកួតទល់នឹង Burnley ខណៈដែលខ្សែការពារ Nat Phillips និង Neco Williams ក៏អាចទាក់ទាញការដេញថ្លៃផងដែរ នៅប៉ុន្មានថ្ងៃខាងមុខនេះ៕