VAR ប្រហារគ្រាប់ជ័យជម្នះរបស់ CR7 (មានវីដេអូ)

0

ក្លិប​សេះបង្កង់ Juventus បាន​ខក​ឱកាស​ទទួល​បាន ៣​ពិន្ទុ​ពី Udinese ក្នុង​ការ​ប្រកួត​នៅ Serie A ដោយ​ក្រុម​ទាំង​ពីរ​ស្មើគ្នា ដោយ​លទ្ធផល ២-២ ដោយសារ​គ្រាប់​បាល់​ជ័យជម្នះ​របស់ Cristiano Ronaldo ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា offside​។

កំពូល​ខ្សែប្រយុទ្ធ​វ័យ ៣៦​ឆ្នាំ បាន​ប្ដូរ​ចូល​ជំនួស Alvaro Morata ក្នុង​នាទី​ទី​៦០ ហើយ​រំពឹង​ថា​មានឱកាស​តែ​ត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជម្នះ​ចុង​ម៉ោង ពី​ការ​បញ្ជូន​កាត់​យ៉ាង​ល្អ​ពី Federico Chiesa ប៉ុន្ដែ​គ្រាប់​បាល់​នេះ​មិន​ត្រូវ​បាន​ផ្ដល់​ឱ្យ​ទេ បន្ទាប់​ពី​អាជ្ញាកណ្ដាល​ពិនិត្យ VAR​។

ក្នុង​ការ​ប្រកួត​នោះ ក្រុម​ភ្ញៀវ Juventus មានឱកាស​នាំមុខ​ពីរ​គ្រាប់ ត្រឹម​រយៈពេល​ជាង​២០​នាទី​ដំបូង ដោយ Paulo Dybala និង Juan Cuadrado​។

ប៉ុន្ដែ​ក្រុម​ម្ចាស់ផ្ទះ មានឱកាស​វាយបក​តាម​ស្មើ​២​គ្រាប់​វិញ ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​របស់ Roberto Pereyra និង ការ​ស៊ុត​បាន​យ៉ាង​ល្អ​ពី​អតីត​ខ្សែប្រយុទ្ធ​ក្រុម​អ្នកមាន​បុណ្យ Gerard Deulofeu៕

សូមទស្សនាវីដេអូខាងក្រោម៖