Lingard សឹងតែ​មិន​បាន​ចូល​លេង ពីរ​ប្រកួត​ដំបូង​នៅ Premier League ព្រោះតែ​…!

0

កីឡាករ Jesse Lingard បាន​សម្រេចចិត្ត​បន្ដដំណើរ​អាជីព​របស់​ខ្លួន​ជាមួយ Manchester United បន្ទាប់​ពី​បាន​បង្ហាញ​ភាព​លេចធ្លោ​ខ្លាំង អំឡុង​ពេល​លេង​ឱ្យ West Ham ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​កាលពី​រដូវ​កាល​មុន​។

ប៉ុន្ដែ​នៅ​ក្នុង​ពីរ​ប្រកួត​ដំបូង​របស់ Man Utd នៅ Premier League ខ្សែបម្រើ​ជនជាតិ​អង់គ្លេស​រូប​នេះ មានឱកាស​លេង​បាន​តែ​៥​នាទី​ប៉ុណ្ណោះ ដោយ​ប្ដូរ​ចូល​ជំនួស Nemanja Matic ដែល​ធ្វើ​ឱ្យ​មានការ​ចោទ​ជា​សំណួរ​ទៅ​កាន់​អ្នកចាត់ការ Ole Gunnar Solskjaer ជា​ច្រើន​ផង​ដែរ​។

លោក Solskjaer បាន​ពន្យល់​ថា ការ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​របស់ Lingard ត្រូវ​បាន​អាក់ខាន​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្ដែ​នៅ​ពេល​នេះ​គេ​បានជា​សះស្បើយ​ធម្មតា​វិញ​ហើយ​។

អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​វ័យ ៤៨​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា​៖ “​គេ​គឺ​ពិតជា​ល្អ​ខ្លាំង​ណាស់​។ គេ​បាន​ឆ្លង​កូ​វី​ដ ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​មុន ដែល​ជា​រឿង​ខកចិត្ត​ដ៏​ធំ​មួយ​សម្រាប់ Jesse ប៉ុន្ដែ​គេ​បាន​បង្ហាញ​ពន្លឺ​យ៉ាង​ត្រដែត នៅ​ពេល​លេង​មុន​បើក​រដូវ​កាល ហើយ​គេ​កំពុង​ទទួល​បាន​ឱកាស​ផង​ដែរ​”៕