អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានបង្ហាញអារម្មណ៍ក្តៅចុងច្រមុះយ៉ាងខ្លាំងនឹងអាជ្ញាកណ្ដាល ក្រោយបញ្ចប់ការប្រកួតស្មើ ១-១ ជាមួយ Southampton កាលថ្ងៃអាទិត្យ។
លោក Solskjaer មានអារម្មណ៍ថា United គួរតែទទួលបានបាល់ហ្វ្រីឃីគ សម្រាប់ការការបង្កកំហុសរបស់កីឡាករ Jack Stephens ទៅលើកីឡាករ Fernandes។
ជាមួយគ្នានោះដែរ Fernandes មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះការប្រកួតដ៏ស្វិតស្វាញ ដោយត្រូវបានគេកក់ទុកសម្រាប់ការតវ៉ារបស់គាត់ ហើយអ្នកគ្រប់គ្រងរបស់គាត់ក៏មិនសប្បាយចិត្តដូចគ្នា នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់៕
សូមទស្សនាវីដេអូហាយឡាយ៖